របៀបធ្វើអំពិលត្រាំ | How To make Tamarind Sweet And Sour | Asian Food | Khmer Snack
Aprašymas
របៀបធ្វើអំពិលត្រាំ | How To make Tamarind Sweet And Sour | Asian Food | Khmer Snack
+ គ្រឿងផ្សំមាន ÷ អពិលចាស់(កុំខ្ចីពេកអត់មានសាច់), កំបោរ, អំបិល, ទឹក និងស្ករត្នោត។
+ របៀបធ្វើ ៖ ដាំទឹកឲ្យពុះ ដាក់អំពិលចូលស្រុះវាប្រហែល20-30វិនាទី(កុំទុកយូររលួយសាច់អស់)។ បន្ទាប់មក ស្រង់អពិលមកបកសំបកចេញ ដាក់ត្រាំទឹកកំបោរ ប្រហែល 30នាទី- 1ម៉ោងឲ្យរឹងសាច់ ស្រង់លាងទឹកចេញ។
បន្ទាប់មកដាក់ស្ករត្នោតក្នុងខ្ទះ កូរឲ្យឡើងក្រហម ដាក់អំបិលបន្តិច ចាក់ទឹកចូលដាំឲ្យពុះ ហើយទុកឲ្យត្រជាក់។ បន្ទាប់មកទៀត យកទឹកស្ករធ្វើរួច(ត្រជាក់) មកចាក់ចូលអំពិល (ដែលបានរៀបទុកក្នុងក្រឡ) ហើយទុកវាចោលរយះពេល 1ថ្ងៃ អាចញាំបានហើយ។ បើចង់បន្ថែមរសជាតិ បុកអំបិលម្ទេស និងថែមស្ករស តាមចំណង់ចំណូលចិត្ត។
Please like, watch and subscribe my channel. SUBCRIBE Here
https://www.youtube.com/channel/UCr4Xj0rqHu0f3W6QM3Tu5Mg for more video.
- Follow me google+ : https://plus.google.com/115605987226351790364v